នាយកដ្ឋានរដ្ឋបាលមូលដ្ឋាន

ក្រសួងមហាផ្ទៃ, កម្ពុជា

ការគ្រប់គ្រងភូមិ

ភូមិជាកន្លែងប្រមូលផ្តុំដោយផ្ទះ និងគ្រួសារ​ប្រជាពលរដ្ឋ​ជាច្រើន​។ ភូមិជាមូលដ្ឋាន​មួយ​នៅ​ថ្នាក់​មូល ដ្ឋាន​​​ផ្ទាល់ដែល​មិនមែន​ជាថ្នាក់​រដ្ឋបាល​ដែលមាន​ចែង​ក្នុងរដ្ឋធម្មនុញ្ញឡើយ ។

យោងតាម​មាត្រា ៣០ នៃច្បាប់ស្តីពីការគ្របគ្រងរដ្ឋបាលឃុំ សង្កាត់ : ក្នុងគោលដៅលើកកម្ពស់​ប្រសិទ្ធភាព​នៃការគ្រប់គ្រងឃុំ សង្កាត់​ ក្រុមប្រឹក្សា​ឃុំ សង្កាត់នីមួយៗ​ត្រូវ​ជ្រើស​រើស​ឲ្យមាន​មេភូមិ​ម្នាក់​សម្រាប់​ភូមិនីមួយៗ​ចំណុះ​ឃុំ​ សង្កាត់ ។

មេភូមិ​ត្រូវរៀប​ចំចាត់​តាំង​ឲ្យមានអនុប្រធានភូមិ១រូប និងសមាជិកភូមិ១រូប ជាជំនួយការ ។