នាយកដ្ឋានរដ្ឋបាលមូលដ្ឋាន

ក្រសួងមហាផ្ទៃ, កម្ពុជា

ព័ត៌មានលម្អិត

30 August 2011

អាសនៈក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣

ផ្អែកតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ : ក្នុងការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងរដ្ឋបាលឃុំ សង្កាត់ តម្រូវឱ្យក្រសួងមហាផ្ទៃចេញប្រកាសអំពីចំនួនឈ្មោះ  និងព្រំប្រទល់របស់ឃុំ សង្កាត់ឱ្យបាន៩ខែមុនកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិបន្ទាប់។
          ម្យ៉ាងទៀតក្នុងការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បណ្ដាលឱ្យមានការប្រែប្រួល ប្រជាសាស្រ្ត និងភូមិសាស្រ្តរដ្ឋបាលមួយចំនួននៅថ្នាក់ក្រោមជាតិ ដូចជាបង្កើតខណ្ឌចំនួន១ (ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ) និងឃុំ សង្កាត់បង្កើតចំនួន១២ ( សង្កាត់ផ្សារកណ្ដាល ខេត្តបន្ទាយមានជ័យ, ឃុំតេជោអភិវឌ្ឍន៍ ខេត្តកំពត, ឃុំមរកត ឃុំស្រអែម ខេត្តព្រះវិហារ, សង្កាត់បឹងកន្សែង ខេត្តរតនគិរី, ឃុំឃ្លែងមាស ឃុំបឹងប្រាំ ឃុំមុខរាហ៍ ឃុំស្ដុកប្រវឹក ឃុំបាសាក់ ឃុំរស្មីសង្ហារ ខេត្តបាត់ដំបង និងឃុំកែវផុស ខេត្តព្រះសីហនុ។

          ដូចនេះសម្រាប់អាណត្តិទី៣ នៃក្រុមប្រឹក្សាឃុំ សង្កាត់នាឆ្នាំ២០១២ មានអាសនៈសរុបចំនួន ១១៤៥៩ ក្នុងចំណោមឃុំ សង្កាត់ ចំនួន ១៦៣៣ ដែលត្រូវបានសម្រេចដោយរាជរដ្ឋាភិបាលតាមរយៈអនុក្រឹត្យស្ដីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៣