នាយកដ្ឋានរដ្ឋបាលមូលដ្ឋាន

ក្រសួងមហាផ្ទៃ, កម្ពុជា

ព័ត៌មានលម្អិត

19 May 2011

ការបង្កើតខណ្ឌពោធិ៍សែនជ័យ នៃរាជធានីភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ៨០ អនក្រ.បក ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១១ ស្ដីពីការ បង្កើតខណ្ឌពោធិ៍សែនជ័យ នៃរាជធានីភ្នំពេញ ខ្លឹមសារលិខិតនេះមានសេចក្ដីថា បានបង្កើតខណ្ឌពោធិ៍សែនជ័យ នៃ រាជធានីភ្នំពេញដោយបានកាត់យកសង្កាត់ចំនួន ១៣ របស់ខណ្ឌដង្កោ រួមមាន សង្កាត់ចោមចៅ សង្កាត់កាកាប សង្កាត់ក្រាំងធ្នង់ សង្កាត់គោករកា សង្កាត់សំរោងក្រោម សង្កាត់ពន្សាំង សង្កាត់ត្រពាំងក្រសាំង សង្កាត់ស្នោរ សង្កាត់ ឳឡោក សង្កាត់កំបូល សង្កាត់កន្ទោក សង្កាត់បឹងធំ និងសង្កាត់ភ្លើងឆេះរទេះ។ ក្នុងនោះដែរ បានផ្ទេរទីតាំង សាលាខណ្ឌដង្កោ ដែលស្ថិតនៅក្នុងសង្កាត់កាកាប ទៅជាសាលាខណ្ឌពោធិ៍សែនជ័យ ហើយសាលាខណ្ឌដង្កោ ត្រូវ ស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។