ព័ត៌មានលម្អិត
24 June 2010
ការរៀបចំកសាងកម្មវិធីវិនិយោគឃុំ សង្កាត់សម្រាប់ឆ្នាំ២០១១
ផ្អែកតាមប្រការ១៥ នៃប្រកាសអន្តរក្រសួងលេខ២៤២៣ ប្រ.ក ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០០៧ របស់ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការកសាងផែនការអភិវឌ្ឍឃុំ សង្កាត់ និងកម្មវិធីវិនិយោគឃុំ សង្កាត់ និងជាពិសេសក្នុងការពង្រឹង ជំរុញឱ្យឃុំ សង្កាត់មានលទ្ធភាព និងត្រៀមលក្ខណៈគ្រប់គ្រាន់ដើម្បីរៀបចំ កសាងកម្មវិធីវិនិយោគឃុំ សង្កាត់ប្រចាំឆ្នាំឱ្យបានទាន់ពេលវេលា ព្រមទាំងស្របតាមគោលការណ៍ ឫនីតិវិធីកំណត់ ក្រសួងមហាផ្ទៃ សូមឱ្យអាជ្ញាធររដ្ឋបាលរាជធានី ខែត្រទាំងអស់ជំរុញ និងគាំទ្រដល់ឃុំ សង្កាត់រៀបចំកម្មវិធីនេះដូច មានកំណត់ក្នុងលិខិតលេខ ៨២៣/១០សជណ ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១០ ស្ដីពីការរៀបចំកសាងកម្មវិធី វិនិយោគឃុំ សង្កាត់សម្រាប់ ឆ្នាំ២០១១។