ព័ត៌មានលម្អិត
ការផ្លាស់ប្តូរសមាសភាពក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១០
នៅក្នុងឆ្នាំ២០១០នេះ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មួយចំនួនត្រូវបាត់បង់សមាជិកភាពពី ក្រុមប្រឹក្សាឃុំ សង្កាត់ ដោយសារមានមូលហេតុផ្សេងៗ ទៅតាមច្បាប់កំណត់ដូចមានក្នុងមាត្រា១៦ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ ក្នុងកំឡុងពេល១២ខែនេះ សមាសភាពសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលត្រូវបានផ្លាស់ប្តូរចំនួន ២៩៩នាក់ (ស្រ្តីចំនួន ៣២នាក់) រួមមានមេឃុំ ចៅសង្កាត់ចំនួន ២៨នាក់(ស្រ្តីចំនួន ១នាក់), ជំទប់ ចៅសង្កាត់រងចំនួន ១៣១នាក់(ស្រ្តីចំនួន ៦នាក់) និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ១៤០នាក់(ស្រ្តីចំនួន ២៥នាក់)។
សមាសភាពក្រុមប្រឹក្សាឃុំ សង្កាត់បានផ្លាស់ប្តូរទាំងនោះមានគណបក្សប្រជាជនកម្ពុជា ចំនួន ១០៧នាក់, គណបក្សសម រង្ស៊ី ចំនួន ១២៦នាក់, គណបក្សជាតិនិយម ចំនួន៥៩នាក់ និងគណបក្សហ៊្វុនស៊ិនប៉ិច ចំនួន៧នាក់ ដែលមានមូលហេតុដូចជាការជាប់ភារកិច្ចផ្សេងចំនួន ៩៣នាក់, មរណភាពចំនួន ៧៧នាក់, និងបាត់បង់សមាជិកភាពពីគណបក្សនយោបាយចំនួន ១២៩នាក់។
ដូចនេះ នៅឆ្នាំ២០១០ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាស្រីសរុបចំនួន១៨២៦ នាក់ នៃចំនួនក្រុមប្រឹក្សាឃុំ សង្កាត់សរុបចំនួន១១ ៣៥៣ នាក់។