នាយកដ្ឋានរដ្ឋបាលមូលដ្ឋាន

ក្រសួងមហាផ្ទៃ, កម្ពុជា

ព័ត៌មានលម្អិត

25 October 2010

ការផ្លាស់ប្ដូរសមាសភាពក្រុមប្រឹក្សាឃុំ សង្កាត់៩ខែឆ្នាំ២០១០

នៅអាណត្តិទី២ របស់ក្រុមប្រឹក្សាឃុំ សង្កាត់មានសមាសភាពសរុបចំនួន ១១.៣៥៣ នាក់ ស្រី .៦៦២ នាក់។ សមាសភាពក្រុមប្រឹក្សាឃុំ សង្កាត់ទាំងនេះអាចបាត់បង់សមាជិកភាពពីក្រុមប្រឹក្សាឃុំ សង្កាត់ តាមមាត្រា៦ នៃច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ នៅរយៈពេល៩ខែឆ្នាំ២០១០ នេះ សមាសភាពក្រុមប្រឹក្សាឃុំ សង្កាត់មួយចំនួន ត្រូវបានបាត់បង់សមាជិកភាពពីក្រុមប្រឹក្សាឃុំ សង្កាត់ ហើយក្រសួងមហាផ្ទៃចេញប្រកាសផ្លាស់ប្ដូរតាមច្បាប់ និងនីតិវិធី នៃការផ្លាស់ប្ដូរសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់។ ដូច្នេះក្នុងពេលនេះ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបានផ្លាស់ប្ដូរចំនួន ២៦៤នាក់ (ស្រី ៣០ នាក់) សមាសភាពក្រុមប្រឹក្សាឃុំ សង្កាត់ដែលបានផ្លាស់ប្ដូរមាន គណបក្សប្រជាជនកម្ពុជា ចំនួន៩០ នាក់,គណបក្ស សម រង្ស៊ីចំនួន ១០៨ នាក់, គណបក្សជាតិនិយមចំនួន ៥៩ នាក់, និងគណបក្សហ៊្វុនស៊ិនប៉ិចចំនួន ៧ នាក់។ ជាការកត់ សម្គាល់រាល់ការផ្លាស់ប្ដូរសមាភាពក្រុមប្រឹក្សា ឃុំ សង្កាត់ទាំងនេះតែងតែមានការប្រែប្រួលចំនួនស្រីជាប្រចាំ។ ដូចនេះ សមាសភាពក្រុមប្រឹក្សាឃុំ សង្កាត់ សរុបចំនួន ១១.៣៥៣ នាក់ ក្នុងនោះ ស្រី្ដ មានចំនួន .៨២៨ នាក់(ស្ថានភាពផ្លាស់ប្ដូរសមាសភាពក្រុមប្រឹក្សាឃុំ សង្កាត់រយៈពេល៩ខែ ឆ្នាំ២០១០)