ព័ត៌មានលម្អិត
ការផ្លាស់ប្ដូរសមាសភាពក្រុមប្រឹក្សាឃុំ សង្កាត់ប្រចាំឆមាស ឆ្នាំ២០១០
នៅអាណត្តិទី២ របស់ក្រុមប្រឹក្សាឃុំ សង្កាត់មានសមាសភាពសរុបចំនួន ១១.៣៥៣ នាក់ ស្រី ១.៦៦២ នាក់។ សមាសភាពក្រុមប្រឹក្សាឃុំ សង្កាត់ទាំងនេះអាចបាត់បង់សមាជិកភាពពីក្រុមប្រឹក្សាឃុំ សង្កាត់ តាមមាត្រា៦ នៃច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ នៅឆមាសដើមឆ្នាំ២០១០ នេះ សមាសភាពក្រុមប្រឹក្សាឃុំ សង្កាត់មួយចំនួន ត្រូវបានបាត់បង់សមាជិកភាពពីក្រុមប្រឹក្សាឃុំ សង្កាត់ ហើយក្រសួងមហាផ្ទៃចេញប្រកាសផ្លាស់ប្ដូរតាមច្បាប់ និងនីតិវិធី នៃការផ្លាស់ប្ដូរសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់។
នៅឆមាសទី១ ដើមឆ្នាំ២០១០ នេះ មានការផ្លាស់ប្ដូរក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ២១៨ នាក់ (ស្រី ២៩ នាក់)។ សមាសភាពក្រុមប្រឹក្សាឃុំ សង្កាត់ដែលបានផ្លាស់ប្ដូរមាន គណបក្សប្រជាជន កម្ពុជា ចំនួន៦១ នាក់,គណបក្ស សម រង្ស៊ីចំនួន ៩៧ នាក់, គណបក្សជាតិនិយមចំនួន ៥៤ នាក់, និងគណបក្សហ៊្វុនស៊ិនប៉ិចចំនួន ៦ នាក់។ ជាការកត់ សម្គាល់រាល់ការផ្លាស់ប្ដូរសមាភាពក្រុមប្រឹក្សា ឃុំ សង្កាត់ទាំងនេះតែងតែមានការប្រែប្រួលចំនួនស្រីជាប្រចាំ។ ដូចនេះ សមាសភាពក្រុមប្រឹក្សាឃុំ សង្កាត់ សរុបចំនួន ១១.៣៥៣ នាក់ ក្នុងនោះ ស្រី្ដ បានកើនដល់ចំនួន ១.៨២៦ នាក់ (ស្ថានភាព ផ្លាស់ប្ដូរសមាសភាពក្រុមប្រឹក្សាឃុំ សង្កាត់ប្រចាំឆមាស ឆ្នាំ២០១០)។