នាយកដ្ឋានរដ្ឋបាលមូលដ្ឋាន

ក្រសួងមហាផ្ទៃ, កម្ពុជា

ព័ត៌មានលម្អិត

26 December 2011

ការផ្លាស់ប្ដូរសមាសភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ប្រចាំឆ្នាំ២០១១

       នៅក្នុងឆ្នាំ២០១១នេះ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មួយចំនួនត្រូវបាត់បង់​សមាជិកភាពពី ក្រុមប្រឹក្សាឃុំ សង្កាត់ ដោយសារមានមូលហេតុផ្សេងៗ ទៅតាមច្បាប់​កំណត់ដូចមានក្នុងមាត្រា១៦ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។  ក្នុងកំឡុង​ពេល​១២ខែនេះ សមាសភាពសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលត្រូវបានផ្លាស់ប្តូរ​ចំនួន ៣១៧នាក់ (ស្រ្តីចំនួន ៣៥នាក់) រួមមានមេឃុំ ចៅសង្កាត់ចំនួន ២៨នាក់(ស្រ្តីចំនួន ១នាក់)​, ជំទប់ ចៅសង្កាត់រងចំនួន ១០០នាក់(ស្រ្តីចំនួន ៨នាក់) និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ១៨៩នាក់(ស្រ្តីចំនួន ២៦នាក់)។

          សមាសភាពក្រុមប្រឹក្សាឃុំ សង្កាត់បានផ្លាស់ប្តូរទាំងនោះមានគណបក្សប្រជាជន​កម្ពុជា ចំនួន ១៦៧នាក់, គណបក្សសម រង្ស៊ី ចំនួន ១២៧នាក់, គណបក្សនរោត្តម រណឫទ្ធិ ចំនួន​២២នាក់ និងគណបក្សហ៊្វុនស៊ិនប៉ិច ចំនួន៤នាក់

ដូចនេះ នៅឆ្នាំ២០១១ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាស្រីសរុបចំនួន១៨៥០ នាក់ នៃចំនួនក្រុមប្រឹក្សាឃុំ សង្កាត់សរុបចំនួន១១ ៣៥៣ នាក់ ប្រៀបធៀបឆ្នាំ២០១០ កើនឡើង ១៦ ភាគរយ។