នាយកដ្ឋានរដ្ឋបាលមូលដ្ឋាន

ក្រសួងមហាផ្ទៃ, កម្ពុជា

UNFPA

គម្រោងវិមជ្ឈការ និងវិសហមជ្ឈការគាំទ្រដោយមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន

United Nations Population Fund(UNFPA)


/.ស្ថានភាពទូទៅៈ

មូលនិធិអង្គការសហប្រជាជាតិសម្រាប់​ប្រជា​ជន United Nation Population Fund ហៅ​កាត់​ថា UNFPA គឺជាភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ ដែលលើកកម្ពស់សិទ្ធិស្ត្រី បុរស និងកុមារ​គ្រប់រូប​ឲ្យ​មានភាពរីករាយ ​សុខ​ដុម​រម្យ​នា សុខុមាលភាព ដែលទទួលបានឪកាសដូចៗគ្នាក្នុងការ​ទទួល​សេវា។


ក្នុងគោលនយោបាយសហប្រជាជាតិសម្រាប់ប្រជាជន UNFPA ផ្ដោតទៅលើសកម្មភាព​ចម្បង​ៗចំនួនបីគឺៈ ប្រជាជន​ ការអភិវឌ្ឍ យេនឌ័រ និងសុខភាពបន្តពូជ។ UNFPA ត្រូវបានចូល​រួម​ប្រតិបត្តិដោយក្រសួង​ស្ថាប័ន​មួយចំនួនដូចជា ក្រសួងផែនការ ក្រសួងសុខាភិបាល​ ក្រសួងមហា​ផ្ទៃ ក្រសួងកិច្ចការនារី ក្រសួង​អប់រំ យុវជន​ និងកីឡា និងអង្គការសង្គមស៊ីវិលមួយចំនួន។


ផ្អែកតាមគោលនយោបាយជាតិប្រជាជន គឺគោលនយោបាយជាតិប្រជាជន ដែលត្រូវ​បាន​គាំទ្រ​ដោយ UNFPA បានធ្វើសកម្មភាពលើបញ្ហាដូចជា. )-ប្រជាជន និងការអប់រំៈ ឆ្លុះ​បញ្ចាំង​ទៅលើ​ការបែង​ចែកអាយុ ការផ្លាស់ប្ដូរ​ទីលំនៅយុវវ័យ។ ).សុខភាពបន្តពូជៈ ឆ្លុះបញ្ចាំង​ទៅលើផែនការគ្រួសារ ការថែទាំសុខភាពមុនពេលសម្រាល ជំនាញ​ខាងសម្រាលកូន​ និងបញ្ហា​មេរោគឆ្លង និងជម្ងឺ​អេដស៍។ ).យេនឌ័រៈ​ ឆ្លុះបញ្ចាំងទៅលើសមភាព និងការ​បញ្ជ្រាបយេនឌ័រ វិស័យសិក្សាអប់រំ សុខភាព​ និងយេនឌ័រ អំពើហិង្សា និងស្ត្រី និងស្ត្រី​ ក្នុងផ្នែក​នយោបាយ​ និងការ​សម្រេចចិត្ត​។


ដោយឡែកក្រសួងមហាផ្ទៃ ដែលមាន​អគ្គ​នាយកដ្ឋានរដ្ឋបាលមូលដ្ឋាន​ ជាភ្នាក់ងារអនុវត្ត​គម្រោង​គាំទ្រវិមជ្ឍការ​ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានឧបត្ថម្ភគាំទ្រ​ដោយ UNFPA បានផ្ដោតទៅលើសកម្មភាព​កម្មវិធីប្រជាជន​ និងការអភិវឌ្ឍ។


/.គោលបំណង UNFPA ប្រតិបត្តិដោយក្រសួងមហាផ្ទៃៈ

-ពង្រឹង និងជម្រុញ​ការយល់ដឹងអំពីបញ្ហា​ប្រជាជន​ បញ្ហាយេនឌ័រ បញ្ហាសុខភាព​បន្ត​ពូជ​ និងបញ្ហាយុវវ័យ​ដល់​​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ គណៈកម្មាការទទួលបន្ទុក​កិច្ចការនារី​ និងកុមារ​ឃុំ សង្កាត់ ប្រជាពលរដ្ឋក្នុងសហគមន៍។ ពិសេសជាបញ្ហាមួយដ៏សំខាន់​សម្រាប់​ ឃុំ សង្កាត់ អាច​ដាក់​បញ្ចូលក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ​ឃុំ សង្កាត់។

-ពង្រឹងសមត្ថភាព​និងផ្សព្វផ្សាយដល់មន្ត្រីថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងមន្ត្រីអង្គភាព​ពាក់ព័ន្ធ​ និងសហគមន៍​អំពី​​បញ្ហា​ប្រជាជន ការអភិវឌ្ឍនូវសុខភាព និងបញ្ហាយុវវ័យ។


/.ការចាត់ចែងអនុវត្តគម្រោងៈ

គម្រោងមូលនិធិ​សហប្រជាជាតិ គឺជាគម្រោងមួយសម្រាប់គាំទ្រវិមជ្ឍការ​ និងវិសហ​មជ្ឍការ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា មានរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១០ ។

ក្នុងការប្រតិបត្តិការគម្រោង ក្រសួងមហាផ្ទៃ​ និង UNFPA បានចុះអនុស្សរណៈ​រួម​គ្នានៅ​ថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៦។ គម្រោងនេះដែលត្រូវអនុវត្តដោយអគ្គនាយកដ្ឋាន​រដ្ឋ​បាល​មូល​ដ្ឋាន នៃក្រសួងមហាផ្ទៃ ព្រមទាំងមាន​មន្ត្រី​បង្គោលពីនាយកដ្ឋានរដ្ឋបាលមូលដ្ឋានជា​អ្នកសម្រប​សម្រួល។


សម្រាប់ការប្រតិបត្តិគម្រោងនេះ អគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន បានរៀបចំ​យន្ត​ការសម្រាប់អនុវត្ត គឺបង្កើតក្រុម​ការងារ​មួយដើម្បីអនុវត្តគម្រោង ព្រមទាំងសម្របសម្រួល​ និង​តាមដានត្រួតពិនិត្យសកម្មភាពគម្រោង។ ភារកិច្ចក្រុម​ការងារ​នេះ ត្រូវបានកំណត់តាមសេចក្ដី​សម្រេច​បង្កើតក្រុមការងារនៃ​គម្រោង​គាំទ្រ​វិមជ្ឍការ​ និងវិសហ​មជ្ឍ​ការ​គាំទ្រដោយមូល​និធិសហប្រជាជាតិ​សម្រាប់​ប្រជាជន​ UNFPA ។


/.ខេត្តគោលដៅៈ

ផ្អែកតាមអនុស្សរណៈរវាងក្រសួងមហាផ្ទៃ និងតំណាង UNFPA ប្រចាំកម្ពុជា បាន​កំណត់​រយៈពេលអនុវត្ត​គម្រោង ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១០​ ដែលបានគាំទ្រ​ដល់​ខែត្រ​គោល​ដៅ​ដូចជា៖

-ឆ្នាំ២០០៦ (១) ខែត្រក្រចេះ មានស្រុកប្រតិបត្តិចំនួនពីរ គ្របដណ្ដប់លើ ៤៦ឃុំ ។ (២)ខែត្រ​កោះកុង មានស្រុកប្រតិបត្តិ​ចំនួនមួយ គ្របដណ្ដប់លើ ១៣ឃុំ ។ (៣)ខែត្រ​សៀមរាប មានស្រុកប្រតិបត្តិចំនួនពីរ គ្របដណ្ដប់លើ ៤៤ឃុំ ។

-ឆ្នាំ២០០៧ (១)ខែត្រកំពង់ចាម មានស្រុកប្រតិបត្តិចំនួនពីរ គ្របដណ្ដប់លើ ១៤ឃុំ សង្កាត់។ (២)ខែត្របាត់ដំបង មានស្រុកប្រតិបត្តិចំនួនពីរ គ្របដណ្ដប់លើ ៣៤ឃុំ សង្កាត់។​

-ឆ្នាំ២០០៨ (១)​ខែត្រ​កំពង់ធំ មានស្រុកប្រតិបត្តិចំនួនមួយ គ្របដណ្ដប់លើ ២០ឃុំ សង្កាត់។ (២)​ខែត្រ​មណ្ឌលគិរី មានស្រុកប្រតិបត្តិចំនួនមួយ គ្របដណ្ដប់លើ ២១ឃុំ សង្កាត់។ (៣)ខែត្របន្ទាយមានជ័យ មានស្រុកប្រតិបត្តិចំនួនមួយ គ្របដណ្ដប់លើ ២១ឃុំ សង្កាត់។ (៤)ខែត្រ​ប៉ៃលិន មានស្រុកប្រតិបត្តិចំនួនមួយ គ្របដណ្ដប់លើ ០៨ឃុំ សង្កាត់។ (៥)ខែត្រ​ឧត្តរមានជ័យ មានស្រុកប្រតិបត្តិចំនួនមួយ គ្របដណ្ដប់លើ ២៤ឃុំ សង្កាត់។

-ឆ្នាំ២០០៩-២០១០ (១)ខែត្រកំពង់ឆ្នាំង មានស្រុកប្រតិបត្តិចំនួនពីរ គ្របដណ្ដប់លើ ៦៩​ឃុំ សង្កាត់។ (២)ខែត្រ​ព្រះវិហារ​ មានស្រុកប្រតិបត្តិចំនួនមួយ គ្របដណ្ដប់លើ ៤៩ឃុំ សង្កាត់។ (៣)ខែត្ររតនៈគិរី មានស្រុក​ប្រតិបត្តិ​ចំនួនមួយ គ្របដណ្ដប់លើ ៤៩ឃុំ សង្កាត់។(៤)ខែត្រ​ស្ទឹងត្រែង មានស្រុកប្រតិបត្តិចំនួនមួយ គ្របដណ្ដប់លើ ៣៤ឃុំ សង្កាត់។

-ឆ្នាំ២០១១ មានខេត្តគោលដៅចំនួន ៧ ដូចជា (១) ខេត្តបន្ទាយមានជ័យ៤៤ឃុំ សង្កាត់ (២)ខេត្តកំពង់ចាម ៥២ ឃុំ សង្កាត់  (៣)ខេត្តកំពង់ឆ្នាំង ៦៩ឃុំ សង្កាត់  (៤)ខេត្តព្រះវិហារ ៤៩ឃុំ សង្កាត់  (៥)ខេត្តរតនគិរី៤៩ឃុំ សង្កាត់  (៦)ខេត្តសៀមរាប ៤៥ឃុំ សង្កាត់ និង (៧)ខេត្តស្ទឹងត្រែង៣៤ឃុំ សង្កាត់។

សេចក្ដីសម្រេចលេខ៦៥៧ សសរ.រម ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១១ ស្ដីពីការកែសម្រួលក្រុម ការងារគម្រោងវិមជ្ឈការ និងវិសហមជ្ឈការ គាំទ្រដោយ មូលនិធិសហប្រជាជាតិ​សម្រាប់​ប្រជាជន​ UNFPA។

.សេចក្ដី​សម្រេច​លេខ ២២៦ អ.រ.ម ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០០៨ ស្ដីពីការបង្កើតក្រុមការងារ​នៃ​គម្រោង​គាំទ្រ​វិមជ្ឍការ​ និងវិសហ​មជ្ឍ​ការ​គាំទ្រដោយមូលនិធិសហប្រជាជាតិ​សម្រាប់​ប្រជាជន​ UNFPA ។

 

ព័ត៌មានថ្មីៗ

ព័ត៌មានក្រុមប្រឹក្សា