នាយកដ្ឋានរដ្ឋបាលមូលដ្ឋាន

ក្រសួងមហាផ្ទៃ, កម្ពុជា

អង្គការ EC-UNDP

គម្រោង DDLG

គម្រោងពង្រឹងអភិបាលកិច្ចមូលដ្ឋានតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការនៅកម្ពុជា (Strenghening Democratic and Decentralization Local Governance in Cambodia “ DDLG”)​មានគោលបំណងរួមចំណែក​កាត់បន្ថយភាពក្រីក្រនៅកម្ពុជាតាមរយៈការពង្រឹងស្ថាប័ន ប្រព័ន្ធ យន្តការ និងដំណើរការអភិបាលកិច្ចមូលដ្ឋានតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការ។ គម្រោងនេះ ក៏​មានបំណងពង្រឹងដំណើរការប្រជាធិបតេយ្យភាវូបនីយកម្ម និងការអភិវឌ្ឍមូលដ្ឋាន​តាម​រយៈ​កិច្ចសហ​ប្រតិបត្តិ​ការរវាងក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធផ្សេងទៀត សមា្រប់ឲមាន​គោលនយោបាយអភិបាលកិច្ចមូលដ្ឋាន ដែលកាន់តែមានប្រសិទ្ធភាព និងមានការឆ្លើយតប​ ព្រម​ទាំងមានភាពជាម្ចាស់ ការចូលរួម ការរួមចំណែករបស់ប្រជាពលរដ្ឋនៅមូលដ្ឋានកាន់តែធំធេង និង​ការ​​អនុវត្តគម្រោងសហប្រតិបត្តិការអន្តរឃុំ សង្កាត់ ដែលគាំទ្រទៅដល់ជនក្រីក្រ។

          គម្រោងនឹងត្រូវអនុវត្តតាមរយៈអង្គការ UNDP ដែលនឹងមានការទទួលខុសត្រូវ និងមាន​គណនេយ្យភាព​ដោយផ្ទាល់ចំពោះសហគមអឺរ៉ុប (EU) លើការសម្រេចបានទិសដៅរបស់គម្រោង និងការប្រើប្រាស់យ៉ាងត្រឹមត្រូវ នូវធនធានហិរញ្ញវត្ថុដែលផ្តល់ជាបដិភាគដោយ EU ដល់គម្រោង។ វិធីសាស្រ្តភាពជាដៃគូរ ចំពោះការអនុវត្តនឹងត្រូវប្រើប្រាស់ជាវិធីសាស្ត្រទូទៅ ការអភិវឌ្ឍភាពជា ដៃគូ ជាមួយអ្នកពាក់ព័ន្ធនានាដែលទាក់ទង នឹងអង្គភាពនៅថ្នាក់ជាតិ និងក្រោមជាតិ។

          ភាពជាដៃគូរក្នុងការអនុវត្ត នឹងត្រូវអនុវត្តជាចម្បងជាមួយក្រសួងមហាផ្ទៃ ពិសេស នាយក​ដ្ឋាន​រដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ។ ដៃគូរចំបងក្នុងការអនុវត្តគម្រោង គឺក្រសួងមហាផ្ទៃ​នឹង​មាន​ការ​ទទួលខុសត្រូវលើការធានាឲមានសង្គតិភាពនៃលទ្ធផលរបស់គម្រោង​ជាមួយ កំណែ​ទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា។ ភាពជា​ដៃគូរ​ក្នុង​ការ​អនុវត្ត​នេះ ​នឹងត្រូវ​វាយ​តម្លៃក្នុងដំណាច់ឆ្នាំទី១ នៃការអនុវត្តគម្រោង ហើយនឹងធ្វើបច្ចុប្បន្នភាព​នៅពេល​កំណែ​ទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការត្រូវបង្កើតឡើងដោយច្បាប់បង្កើតអង្គការ។

ជាក់ស្តែងម្រោង DDLG ត្រូវបានអនុវត្តដោយ​អគ្គនាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​(នាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន) ហើយ​ចាប់​ផ្តើមអនុវត្តពីឆ្នាំ២០០៦ រយៈពេល ៧២ខែក្នុងថវិកាចំនួន ១០,៩​លាន​អឺរ៉ូ ដោយត្រូវពន្យារយៈពេល១ឆ្នាំ គឺត្រូវបញ្ចប់នៅខែ១២ ឆ្នាំ២០១១ ដោយឡែកគម្រោង នេះ​មាន​គោលបំណងរួម​ចំណែកកាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ថ្នាក់​ក្រោម​ជាតិ​តាមរយៈការពង្រឹងស្ថាប័ន ប្រព័ន្ធ​យន្តការ និង​ដំណើរ​ការ​អភិបាល​កិច្ចមូលដ្ឋាន​តាម​បែប​ប្រជាធិបតេយ្យ​ និងវិមជ្ឈការនៅកម្ពុជា ជា​ពិសេស​​ពង្រឹង​ដំណើរ​ការ​ប្រជាធិបតេយ្យ​ភាវូនីយ​កម្ម និងការ​អភិវឌ្ឍ​មូលដ្ឋាន​ដែលផ្តោត​លើ​សកម្មភាព​​ក្នុងសមាសភាគ​ចំនួនបី ដូចខាងក្រោម៖

-សមាសភាគ​ទី១​ សម្លេង​ និង​គណនេយ្យ​ភាព​​​​​​​​​​​​​​ និងសមាសភាគ​ទី​២ សមាគមអភិបាលកិច្ច​មូលដ្ឋាន

-សមាសភាគ​ទី​ សហប្រតិបត្តិការ​អន្តរឃុំ សង្កាត់​