ដៃគូអភិវឌ្ឍ
ក្នុងការបំពេញតួនាទី ភារកិច្ចលើការងារវិមជ្ឈការថ្នាក់ឃុំ សង្កាត់ នាយកដ្ឋានរដ្ឋបាលមូលដ្ឋាន នៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ត្រូវបានទទួលការគាំទ្រពីដៃគូអភិវឌ្ឍន៍នានាខាងផ្នែកបច្ចេកទេស ថវិកា និងសម្ភារដែលការគាំទ្រនេះក្នុងគោលបំណងធ្វើយ៉ាងណាឱ្យគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការទទួលបានជោគជ័យ ហើយកំណែទម្រង់នេះបានចូលរួមយ៉ាងសកម្មក្នុងការបង្កើននូវកំណើនសេដ្ឋកិច្ច និងចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
តាមរយៈការគាំទ្រនេះមានដៃគូ ឬគម្រោងមួយចំនួនបានបញ្ចប់ហើយបន្សល់នូវលទ្ធផលរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ដូចជាគម្រោងគាំទ្រគោលនយោបាយគាំទ្រមូលនិធិដោយកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) គម្រោងអភិវឌ្ឍក្រុមប្រឹក្សាឃុំ សង្កាត់ដំណាក់កាលទី១ និងដំណាក់កាលទី២ (CCDP1 និង CCDP2) គាំទ្រមូលនិធិ ដោយ ADB ជាដើម។
ផ្អែកលើប្រសិទ្ធផលប្រសិទ្ធភាពនៃការអនុវត្តគម្រោងរយៈពេលកន្លងមក នាយកដ្ឋានរដ្ឋបាលមូលដ្ឋាននៅទទួលបានការគាំទ្រជាបន្តពីដៃគូអភិវឌ្ឍនូវគម្រោងមួយចំនួនដូចខាងក្រោម ៖
¤ UNDP និង EU :
គម្រោងពង្រឹងអភិបាលកិច្ចមូលដ្ឋានតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការនៅកម្ពុជា (DDLG)
¤ ADB :
-គម្រោងទ្រងទ្រជីវភាពប្រជាជនបឹងទន្លេសាប
-គម្រោងអភិវឌ្ឍន៍ជនបទតំបន់ទំនាបទន្លេសាប
-គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប(ADB/TS-PRSDP)
¤ UNFPA :
គម្រោងវិមជ្ឈការ និងវិសហមជ្ឈការ
¤ UNICEF :
គម្រោងសេវាសង្គមថ្នាក់ជាតិ (ក.ស.ជ)
¤ UNDP:
¤ NCDD/PST:
គាំទ្រលើការអនុវត្តនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ
¤ DANIDA:
គម្រោងចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិចជានីតិបុគ្គល