ហិរញ្ញវត្ថុឃុំសង្កាត់
ឃុំ សង្កាត់ជានីតិបុគ្គលសាធារណោះ។ ឃុំ សង្កាត់នីមួយៗ នៃព្រះរាជាណាចក្រកម្ពុជា (១៦២១ឃុំ សង្កាត់) មានក្រុមប្រឹក្សាមួយកើតឡើងដោយការបោះឆ្នោតហៅថា ‹ក្រុមប្រឹក្សាឃុំ សង្កាត់›។
ឃុំ សង្កាត់ជានីតិបុគ្គលដែលត្រូវមានធនធានសម្រាប់ដំណើរការសកម្មភាពរបស់ខ្លួន។ តាមច្បាប់គ្រប់គ្រង រដ្ឋបាលឃុំ សង្កាត់តម្រូវឲ្យឃុំ សង្កាត់នីមួយៗមានធនធានហិរញ្ញវត្ថុ ថវិកា និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ ឃុំ សង្កាត់ មានសិទ្ធិអំណាចគ្រប់គ្រងហិរញ្ញវត្ថុឃុំ សង្កាត់របស់ខ្លួន និងមានប្រភពចំណូលមួយចំនួន៖
-ឃុំ សង្កាត់មានសិទ្ធិទទួលចំណូលផ្ទាល់ដែលបានមកពីចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ និងកម្រៃ សេវាផ្សេងៗទៀត
-ឃុំ សង្កាត់មានសិទ្ធិទទួលបាននូវធនធានវិភាជន៍ពីចំណូលរដ្ឋសម្រាប់ថវិការបស់ខ្លួន (ចំណូលពីមូលនិធិឃុំ សង្កាត់)
-ឃុំ សង្កាត់មានសិទ្ធិទទួលបាននូវប្រាក់កម្រៃចំពោះការអនុវត្តតួនាទីភ្នាក់ងារតំណាងរដ្ឋដែលរាជរដ្ឋាភិបាល ឬ ក្រសួងណាមួយបានប្រគល់ឱ្យ។
ក្នុងការសម្របសម្រួលគ្រប់គ្រងហិរញ្ញវត្ថុឃុំ សង្កាត់ និងគាំទ្រការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ១៦អនក្រ.បក ចុះថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០០២ ស្ដីពីមូលនិធិឃុំ សង្កាត់៕
១-ប្រភពចំណូលឃុំ សង្កាត់
១.៣-ចំណូលពីការអនុវត្តមុខងារជាភ្នាក់ងារ
៣-ប្រព័ន្ធទូទាត់គណនេយ្យឃុំ សង្កាត់ និងរបាយការណ៍ឃុំ សង្កាត់
៤-លទ្ធកម្មឃុំ សង្កាត់