នាយកដ្ឋានរដ្ឋបាលមូលដ្ឋាន

ក្រសួងមហាផ្ទៃ, កម្ពុជា

សេចក្តីផ្តើម

Click here to download Khmer Unicode or Click here to visit Khmer Unicode Website

 

រូបភាព​ ៖ ក្រសួងមហាផ្ទៃ

ក្រសួង​មហាផ្ទៃ​ស្ថិត​នៅ​ក្រោម​ចំណុះ​រាជរដ្ឋាភិបាល​កម្ពុជាដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ច្បាប់​ និងប្រកាសឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤​ ខែ​មករា​ ឆ្នាំ​១៩៩៦ ។​​

 

ក្រសួងមហាផ្ទៃ​ជា​ស្ថាប័ន​រដ្ឋបាល​ "​ ស្ថាប័ន​រដ្ឋបាល​ :​ គឺជា​ប្រព័ន្ធ​អង្គការ​មួយ​ដែល​មាន​បេសកកម្ម​ មុខងារ​ ដឹកនាំ​ និង​គ្រប់គ្រង​ផ្នែក​រដ្ឋបាល​ និង​ជំនាញ​តាម​វិស័យ​នីមួយៗ​ តាម​ដែនដី​ស្ថិត​ក្នុង​រង្វង់​សមត្ថកិច្ច​របស់​ខ្លួន​" ។ ដូចនេះ​ក្រសួងមហាផ្ទៃ​ជា​ស្ថាប័ន​រដ្ឋបាល​ដែល​មាន​​សមត្ថកិច្ច​ដឹកនាំ​គ្រប់​គ្រង​រដ្ឋបាល​ដែនដី​នៅ​តាម​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ និង​ ឃុំ​ សង្កាត់​​ ​លើវិស័យ​រដ្ឋបាល​​​ ដឹកនាំ​គ្រប់គ្រង​នគរបាល​ជាតិ​ ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ​ និង​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ។

 

ក្រសួងមហាផ្ទៃ​ត្រូវដឹកនាំ​ដោយ​សហរដ្ឋមន្រ្តី ឬ​រដ្ឋមន្រ្តី ដែល​អាច​អម​ដោយ​រដ្ឋលេខាធិការ​ និង​/ឬអនុ​រដ្ឋលេខាធិការ​តាមការ​ចាំបាច់ ។

 

ក្នុង​ការ​គ្រប់​គ្រង​ និង​ដឹកនាំ​សកម្មភាព​របស់​ខ្លួន​ ក្រសួងមហាផ្ទៃ​ត្រូវ​បាន​រៀបចំ​ឡើង​តាម​រយៈ​អនុក្រឹត្យ​​លេខ​ ១៦​អនក្រ​ ចុះ​ថ្ងៃ​ទី​២០​ ខែ​ធ្នូ​ ឆ្នាំ​១៩៩៣​ ​ស្ដីពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រសួង​មហាផ្ទៃ ។​ ក្នុង​ការ​ដឹក​នាំ​ គ្រប់​គ្រង​ ក្រសួងមហាផ្ទៃ​មាន​អង្គភាព​មួយ​ចំនួន​ជា​សេនា​អធិការ​ដែល​ធ្វើ​សកម្មភាព​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ ។ ដោយ​ឡែក​ក្រសួងមហាផ្ទៃ​ដឹក​នាំ​ផ្នែក​រដ្ឋបាល​ស៊ីវិល​ និង​នគរបាល ។ ក្នុង​នោះ​ដែរ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ ក្រោយ​មក​បាន​ប្ដូរ​ឈ្មោះ​ទៅជា​ អគ្គនាយកដ្ឋាន​​រដ្ឋបាល​មូលដ្ឋាន​។ ចំណែក​ឯ​ នាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​ (DoLA) ត្រូវ​បាន​បង្កើត​ឡើង​ចំណុះ​ឲ្យ​អគ្គនាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​ (តាម​អនុក្រឹត្យ​លេខ​ ៥៨អនក្រ​ ចុះ​ថ្ងៃ​ទី​០៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០០១) ។